អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. រៀបចំសកម្មភាពលំហាត់សាកល្បង ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ នៅខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរៀបចំសកម្មភាពលំហាត់សាកល្បង ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ដោយមានការចូលរួមពី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅខេត្តពោធិ៍សាត់។ លំហាត់សាកល្បងនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ ២០២១ ដោយចែកចេញជាពីរដំណាក់កាល គឺការធ្វើលំហាត់លើតុ និងនៅទីវាល ក្នុងគោលបំណង ពង្រឹងសមត្ថភាពសម្រាប់មន្ត្រីពាក់ព័ន្ធដែលមានតួនាទីក្នុងឆ្លើយតបគ្រោះមហន្តរាយ និងការគ្រប់គ្រង ការប្រើប្រាស់អាគារទីទួលសុវត្ថិភាព។