ព័ត៌មាន

អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. រៀបចំសកម្មភាពលំហាត់សាកល្បង ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរៀបចំសកម្មភាពលំហាត់សាកល្បង ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ដោយមានការចូលរួមពី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅខេត្តពោធិ៍សាត់។ លំហាត់សាកល្បងនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ ២០២១ ដោយចែកចេញជាពីរដំណាក់កាល គឺការធ្វើលំហាត់លើតុ និងនៅទីវាល ក្នុងគោលបំណង ពង្រឹងសមត្ថភាពសម្រាប់មន្ត្រីពាក់ព័ន្ធដែលមានតួនាទីក្នុងឆ្លើយតបគ្រោះមហន្តរាយ និងការគ្រប់គ្រង ការប្រើប្រាស់អាគារទីទួលសុវត្ថិភាព។

ឯកឧត្តម គីម វីរៈ នាំយកសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកប្រគល់ជូន កងសង្គ្រោះគ្រោះមហន្តរាយ នៃយោធភូមិភាគ២ ក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារ នាំយកសម្ភារៈសង្គ្រោះគ្រោះមហន្តរាយមកប្រគល់ជូនកងសង្គ្រោះគ្រោះមហន្តរាយ នៃយោធភូមិភាគ២ ក្នុងខេត្តកំពង់ចាម។   ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានពាំនាំយកការផ្តាំសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ជូនចំពោះកងកម្លាំងសង្គ្រោះនៅយោធភូមិភាគ២ និងបានលើកទឹកចិត្តឱ្យកងកម្លាំង ធ្វើការហ្វឹកហ្វឺនជាប្រចាំ លើការប្រើប្រាស់សម្ភារៈសង្គ្រោះទាំងនេះ ដើម្បីត្រៀមក្នុងការឆ្លើយតបសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលមានគ្រោះមហន្តរាយកើតឡើង ជាយថាហេតុណាមួយ។

ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារ នាំយកសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកប្រគល់ជូន កងសង្គ្រោះគ្រោះមហន្តរាយ នៃយោធភូមិភាគ១ ក្នុងខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារ នាំយកសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកប្រគល់ជូន កងសង្គ្រោះគ្រោះមហន្តរាយ នៃយោធភូមិភាគ១ ក្នុងខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានពាំនាំយកការផ្តាំសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ជូនចំពោះកងកម្លាំងសង្គ្រោះនៅយោធភូមិភាគ១ និងបានលើកទឹកចិត្តឱ្យកងកម្លាំង ធ្វើការហ្វឹកហ្វឺនជាប្រចាំ លើការប្រើប្រាស់សម្ភារៈសង្គ្រោះទាំងនេះ ដើម្បីត្រៀមក្នុងការឆ្លើយតបសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុណាមួយ។ សម្ភារៈត្រូវបានដឹកជញ្ជូនដោយប្រើប្រាស់រថយន្តចំនួន ៣គ្រឿង របស់កងពលលេខ៩០ របស់កងទ័ពជើងគោក ដោយកម្លាំងចំនួន ៥នាក់។

សេចក្តីណែនាំ ស្តីពីការត្រៀមរៀបចំ ដើម្បីឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២១

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញសេចក្តីណែនាំ ស្តីពីការត្រៀមរៀបចំ ដើម្បីឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២១ ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត។

ឯកឧត្តម គីម វីរៈ ដឹកនាំលំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ នៅខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ដឹកនាំមន្ត្រីជំនាញ នៃ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. សហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) រៀបចំលំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅខេត្តកំពង់ធំ។ លំហាត់សាកល្បងនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២១ ដោយចែកចេញជាពីដំណាក់កាល គឺការធ្វើលំហាត់លើតុ និងនៅទីវាល ដែលមានគោលបំណងពង្រឹងសមត្ថភាពសម្រាប់មន្ត្រីពាក់ព័ន្ធ ដែលមានតួនាទីក្នុងការឆ្លើយតបគ្រោះមហន្តរាយ និងការគ្រប់គ្រង និងប្រើប្រាស់អគារទីទួលសុវត្ថិភាព។

សូមបងប្អូនប្រជាពលរដ្ឋ ចុះឈ្មោះក្នុងប្រព័ន្ធផ្តល់ដំណឹងជាមុន (ប្រព័ន្ធ ១២៩៤) ដែលជាប្រព័ន្ធផ្តល់ដំណឹងជាមុនតាមរយៈសារជាសំលេង អំពីគ្រោះមហន្តរាយផ្សេងៗនៅកម្ពុជា

រដូវទឹកជំនន់ កាន់តែខិតជិតមកដល់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចុះឈ្មោះក្នុងប្រព័ន្ធផ្តល់ដំណឹងជាមុន  (ប្រព័ន្ធ ១២៩៤) ដែលជាប្រព័ន្ធផ្តល់ដំណឹងជាមុនតាមរយៈសារជាសំលេង។ ការចុះឈ្មោះគឺអាចធ្វើឡើងដោយពុំគិតថ្លៃ ដោយអនុវត្តតាមការណែនាំក្នុងខិតប័ណ្ណ ដែលមានជូនភ្ជាប់។

ឯកឧត្តម ច័ន្ទ លំផាត់ ចុះត្រួតពិនិត្យកង៧២៣ (៩១១) និងពិភាក្សាការងារត្រៀមប្រតិបត្តិការរុករកសង្គ្រោះជាមួយបញ្ជាការដ្ឋានទ័ពពិសេស

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ចុះត្រួតពិនិត្យកង៧២៣ (៩១១) និងពិភាក្សាការងារត្រៀមប្រតិបត្តិការរុករកសង្គ្រោះ ជាមួយបញ្ជាការដ្ឋានទ័ពពិសេស ដោយមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម មាស ម៉ារឌី, ឯកឧត្តម គីម វីរៈ, ឯកឧត្តម គឹម សំអាន, ឯកឧត្តម ឡៅ សុខហួរ (តំណាងលេខាធិការដ្ឋានគ្រោះមហន្តរាយក្រសួងការពារជាតិ) និងឯកឧត្តម អស់លោក មន្ត្រីពាក់ព័ន្ធមួយចំនួន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ដែលតែងយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស …

ឯកឧត្តម ច័ន្ទ លំផាត់ ចុះត្រួតពិនិត្យកង៧២៣ (៩១១) និងពិភាក្សាការងារត្រៀមប្រតិបត្តិការរុករកសង្គ្រោះជាមួយបញ្ជាការដ្ឋានទ័ពពិសេស Read More »

អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. បើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង និងប្រើប្រាស់អគារទីទួលសុវត្ថិភាព នៅខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង និងប្រើប្រាស់អគារទីទួលសុវត្ថិភាព ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅខេត្តកំពង់ធំ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ ក្នុងគោលបំណង ការពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ដែលមានតួនាទីក្នុងការគ្រប់គ្រង និងប្រើប្រាស់អាគារទីទួលសុវត្ថិភាព ជាពិសេស អនុគណៈកម្មការ ដែលបានបង្កើតសម្រាប់មើលការខុសត្រូវអាគារទីទួលសុវត្ថិភាពល ដែលបានសាងសង់។

សូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតជាពិសេស នៅតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតជាពិសេស នៅតំបន់វាលទំនាបកណ្តាល។